SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
00:00
00:00

Episode's summary

** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

Episodes

6570-

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦

** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

24 Oct 2026
6569-

Breast screening: What to expect and why it matters - ការពិនិត្យសុខភាពសុដន់៖ អ្វីដែលត្រូវរំពឹងទុក និងហេតុអ្វីបានជាចាំបាច់ត្រូវធ្វើ

Regular breast screening can help find breast cancer early, before you notice any signs or symptoms. Screening is free for eligible women or people at risk of breast cancer. It takes about 20 minutes, once every two years, and it’s an effective way to take charge of our health. Let’s take a closer look at why a breast screen is nothing to be anxious about. - ការពិនិត្យសុខភាពសុដន់ជាប្រចាំ អាចជួយរកឃើញជំងឺមហារីកសុដន់បានទាន់ពេលវេលា មុនពេលដែលអ្នកអាចកត់សម្គាល់ឃើញសញ្ញា ឬរោគសញ្ញាណាមួយ។ ការពិនិត្យនេះគឺឥតគិតថ្លៃសម្រាប់ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬអ្នកដែលមានហានិភ័យកើតជំងឺមហារីកសុដន់។ វាចំណាយពេលប្រហែល ២០ នាទី រៀងរាល់ពីរឆ្នាំម្តង ហើយវាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងការថែរក្សាសុខភាពរបស់យើង។ នៅក្នុងរបាយការណ៍នេះ សូមស្វែងយល់អំពីមូលហេតុដែលការពិនិត្យសុខភាពសុដន់ជាប្រចាំមានសារៈសំខាន់ អ្វីខ្លះនឹងកើតឡើងក្នុងអំឡុងពេលណាត់ជួបពិនិត្យ និងការគាំទ្រអ្វីខ្លះដែលមានសម្រាប់អ្នក ប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់លាស់ ឬព្រួយបារម្ភ។

23 Oct 2026
6568-

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសសង្ស័យថាជាអំពើអត្តឃាត បន្ទាប់ពីប្រទះឃើញសាកសពពីរ នៅលើផ្លូវថ្មើរជើងមួយកន្លែងក្នុងទីក្រុងមែលប៊ន។ ** លោកស្រី Amanda Camm រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មគ្រួសារនៃរដ្ឋគ្វីនស្លេន ប្រកាសលាលែងចេញពីតំណែង។ ** ម្ចាស់កម្មសិទ្ធិប្រពៃណីនៃជនជាតិដើមភាគតិច នៅក្នុងរដ្ឋគ្វីនស្លេន បង្កើតសម្ព័ន្ធផ្លូវការថ្មីមួយ ដើម្បីជួយការពារតំបន់ផ្កាថ្ម Great Barrier Reef។

23 Oct 2026
6567-

ជនជាតិខ្មែរ២នាក់ ដែលសមត្ថកិច្ចអះអាងថាជាមេខ្លោងឆបោកអនឡាញ ត្រូវបានចាប់ខ្លួន

ជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។

23 Oct 2026
6566-

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សុំពេលពីមហាជន ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយរឿងព្រំដែនជាមួយថៃ

តបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។

23 Oct 2026